Connect with us

តារាជាតិ

នី រតនា ថា ការរៀបអាពាហ៍ពិពាហ៍គ្មានអ្វីអស្ចារ្យនោះទេ តែអ្វីដែលអស្ចារ្យគឺ………

ភ្នំពេញ ៖ អតីតម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី១ លោក នី រតនា ដែលជាតារាចម្រៀងក្នុងស្រុក និងកំពុងពេញនិយមមួយរូបនោះ ពេលនេះគេសង្កេតឃើញថា លោកហាក់ដូចជាកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងក្រុមគ្រួសារ ជាពិសេសនោះគឺភរិយា និងកូនស្រីជាទីស្រឡាញ់របស់លោក។

បន្ទាប់ពីរូបលោកបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈមក ភាពល្បីល្បាញរបស់លោកក៏ចាប់ផ្តើមមានសន្ទុះការគាំទ្រយ៉ាងខ្លាំង​ជាពិសេសនោះគឺគួបផ្សំជាមួយនឹងទឹកដមសំឡេងដ៏ពីរោះរបស់ ហាក់ធ្វើឲ្យបណ្តាអ្នកគាំទ្រកាន់តែចូលចិត្ត និងចាប់អារម្មណ៍លើលោកកាន់តែខ្លាំងឡើងថែមទៀតផង។

អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការស្ញើចសរសើរបន្ថែមទៀតនោះ គឺជីវិតអាពាហ៍ពិពាហ៍របស់លោកតែម្ដង ដោយលោក នី រតនា តែងតែបង្ហោះរូបភាពគ្រួសារ ផ្អែមល្ហែម និងជីវិតប្រកបដោយសុភមង្គលយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីលោក និងភរិយាទទួលបានកូនស្រីម្នាក់ជាចំណងដៃរួចមក។ បើគិតមកទល់នឹងពេលនេះ តារាចម្រៀងសំឡេងផ្អែមរូបនេះ រៀបការបានចំនួន ២ឆ្នាំមកហើយដែរ។

ក្នុងថ្ងៃនេះដែរ លោក នី រតនា ក៏បានបង្ហោះសាររំលឹកខួបអាពាហ៍ពិពាហ៍របស់លោក ដោយបានសរសេររៀបរាប់ថា “ការរៀបអាពាហ៍ពិពាហ៍គ្មានអ្វីអស្ចារ្យនោះទេ តែអ្វីដែលអស្ចារ្យនោះគឺការថែរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានគង់វង្សស្ថិតស្ថេរ ❤️
Happy 2 years anniversary my love ❤️❤️
រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ 2 ឆ្នាំ របស់យើង ហើយក៏ជិតដល់ថ្ងៃខួបគម្រប់មួយឆ្នាំរបស់ព្រះនាងតូចដែលជាចំណងដៃដ៏មានន័យនិងមិនអាចកាត់ថ្លៃបានរបស់យើងដែរ Nyvann Melanie – នីវណ្ណ មែលឡានី 🥰 អរគុណអូននិងកូនដែលចូលមកក្នុងជីវិតបង ហើយសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា 🥰🥰❤️❤️ បងមានក្តីសុខខ្លាំងបំផុតដែលមានអូនជាភរិយា”៕

Advertisement