Connect with us

តារាជាតិ

តន់ ចាន់សីម៉ា ឡើងកូដខ្លាំង ទោះបីមិនបានទទួលពាន The Voice Cambodia យ៉ាងណាក្ដី

ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើន ប្រាកដជាបានដឹង និងស្គាល់រួចមកហើយពីកញ្ញា តន់ ចាន់សីម៉ា ជាពិសេសតាមរយៈទឹកដមសំលេងដ៏ក្រអួនក្រអៅរបស់នាង ខណៈពេលដែលមួយរយៈក្រោយនេះនាងហាក់ដូចជាមានសន្ទុះល្បីល្បាញខ្លាំងមែនទែនបើទោះបីជានាងមិនបានទទួលពានរង្វាន់នៅក្នុងកម្មវិធី The Voice Cambodia យ៉ាងណាក្ដី។

យ៉ាងណាមិញ ថ្វីត្បិតតែនាងមិនបានទទួលពានក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសគឺនៅពេលដែលនាងបានក្លាយជាតារាចម្រៀងអាជីពនៅក្នុងផលិតកម្ម Galaxy Navatra តែម្ដង ដោយបទចម្រៀងដែលនាងច្រៀងចេញមកម្តងៗផ្ទះការគាំទ្រយ៉ាងខ្លាំងក្លា រហូតដល់មានភាពល្បីល្បាញទៅដល់ក្រៅប្រទេសថែមទៀតផង។

អ្វីដែលកាន់តែធ្វើឲ្យនាងនៅតែអាចបន្តរក្សាកេរ្តិ៍ឈ្មោះនោះ គឺការឲ្យតម្លៃ និងការគោរពទៅដល់រៀមច្បងអ្នកសិល្បៈរបស់នាង រហូតធ្វើឲ្យនាងមានឱកាសអាចច្រៀងជាមួយនឹងកំពូលតារាចម្រៀងល្បីៗក្នុងស្រុកផ្សេងទៀតដូចជាលោក ព្រាប សុវត្ថិ ជាដើម ខណៈពេលដែលតម្លៃខ្លួនរបស់នាងចេញច្រៀងម្ដងៗ ស្ទើរតែថ្លៃជាងតារាល្បីៗផ្សេងទៀតនៅក្នុងស្រុកផងដែរ៕

Advertisement