Connect with us

ព័ត៌មានកីឡា

ក្លឹបបាល់ទាត់ វិសាខា បង្ហាញសមាជិកថ្មីដែលធ្លាប់លេងនៅលីគកំពូលអឺរ៉ុប

អតីតកីឡាករក្រុម West Brom មកចូលរួមក្រុមវិសាខានៃលីគកំពូលកម្ពុជាក្នុងឆ្នាំ ២០២០នេះ៕ ក្លឹបបាល់ទាត់វិសាខាទើបតែប្រកាសការមកចូលរូមរបស់់កីឡាករ Marcus Haber ជាផ្លូវការក្នុងថ្ងៃនេះ៕

កីឡាករសញ្ជាតិកាណាដារូបនេះមានវ័យ ៣២ឆ្នាំ និងមានកម្ពស់ ១.៩២ ដែលផ្តលភាពងាយស្រួលក្នុងការ គ្រប់គ្រងបាល់ និង​ហក់តែតបាល់៕

កីឡាកររូបនេះបង្ហាញខ្លួនបាន ៣៣៣ប្រកួត ក្នុងអាជីពបាល់ទាត់របស់ខ្លួន មុននឹងផ្លាស់មកកម្ពុជា ក្នុងនោះរូបគេក៏រកបាន ៦២គ្រាប់ផងដែរ៕ Marcus Haber ក៏ធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិកាណាដា ២៧ប្រកួត និងរកបាន ៣គ្រាប់៕ ការមកដល់រូបគេធ្វើអោយអ្នកគាំទ្របាល់ទាត់នៃប្រទេសកម្ពុជាចាប់អារម្មណ៍ និង ចង់ឃើញរូបគេបង្ហាញសមត្ថភាពក្នុងពេលឆាប់ៗ៕

Advertisement