Connect with us

ព័ត៌មានកីឡា

នាយកប្រតិបត្តិផ្នែកកីឡារបស់ក្លឹប PSG និយាយថា”គាត់នឹងមិនទៅអង្វរអោយ Neymar និង Mbappe អោយនៅ PSG នោះទេ”

កីឡាករទាំងពីរនាក់នេះ ត្រូវបានគេចាត់ទុកជាតារាឆ្នើមរបស់ក្លឹបអ្នកមាន PSG នឹងអស់កុងត្រានៅបញ្ចប់រដូវកាល ២០២១​​-២០២២ ហើយពួកគេទាំងពីរក៏មិនទាន់សម្រេចចិត្ត នឹងស្នាក់នៅ PSG បន្តទៀតនៅឡ់ើយនោះទេ៕ លោក Leonardo ប្រធានផ្នែកកីឡាក្លឹប PSG បាននិយាយថា”ពួកយើងត្រូវការកិច្ចព្រមព្រៀងមួយដែលគួរសម សម្រាប់ភាគីទាំងសងខាង៕ ពួកយើងនឹងមិនទៅសុំអង្វរអោយពួកគេនៅនោះទេ ប្រសិនបើគេចង់នៅ ពួកគេនឹងនៅ ពួកយើងមិនចាប់បាច់ទៅអង្វរនោះទេ”៕

Mbappe និង Neymar អ្នកទាំងពីរនេះរកបាន ៣៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៦ប្រកួត គ្រប់កម្មវិធីទាំងអស់អោយក្រុម PSG ក្នុរដូវកាលនេះ៕

ប្រភព: Sportsmole

Advertisement