ខ្សែប្រយុទ្ធ Oliver Giroud ត្រូវបានក្លឹប Real Madrid ចាប់អារម្មណ៍ក្នុងការមកជំនួសកីឡាករ Luka Jovic៕ កាលពីពេលថ្មីៗនេះ លោក Zidane បានអនុញ្ញាតអោយកីឡាករករវ័យ ២៣ឆ្នាំ Jovic ត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញក្នុងលក្ខខណ្ឌខ្ចីជើង៕
យោងទៅតាមសារព័ត៌មាន Defensa Central បានអោយដឹងថា Giroud នឹងចាកចេញពី Chelsea នៅបញ្ចប់រដូវកាលនេះ ដោយកុងត្រារបស់រូបគេនឹងអស់ពេលត្រឹមខែ មិថុនានេះ៕
ភ្នាក់ងាររបស់ Giroud បាននិយាយថា ក្លឹបរបស់លោក Lampard ទំនងជាមិនបន្តកុងត្រាអោយកីឡាករសញ្ជាតិបារាំងនោះទេ ដូច្នេះរូបគេប្រហែលជាដល់ពេលចាកចេញពីកីឡាដ្ឋាន Stamford Bridge ហើយ៕ Real Madrid ជាក្លឹបមួយក្នងចំណោមក្លឹបជាច្រើនទៀតដែលចង់បានរូបគេទៅចូលរួម៕
ប្រភព: Sportsmole