Connect with us

តារាជាតិ

Update ៖ កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 ថានាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលក្រុមហ៊ុនហៅនាងឲ្យទៅដោះស្រាយក្នុងថ្ងៃទី១៩នេះពីរឿង……..

ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងយ៉ាងច្បាស់រួចមកហើយពីបញ្ហាដែល Miss Grand Cambodia 2020 ត្រូវបានលោក អ៊ិន សុភិន ព្រមានថាអាចនឹងប្រឈមមុខនឹងការដកដំណែងរបស់នាងថែមទៀតផង ខណៈពេលកញ្ញា សេង រដ្ឋា នៅមិនទាន់ទទួលបានអ្វីពីក្រុមហ៊ុននៅឡើយក្នុងតំណែងលេខ១របស់នាង។

អ្វីដែលធ្វើឲ្យមហាជនមានការខកចិត្តជាងនេះទៅទៀតនោះ គឺការប្រើពាក្យសម្តីមិនសមរម្យរបស់លោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រងលើរឿងនេះ បែរជាហ៊ាននិយាយថា Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា មានចរិតមិនល្អបែបនេះទៅវិញ។

ស្រាប់តែថ្ងៃម្សិលមិញនេះនៅលើគណនីហ្វេសប៊ុករបស់បុរសម្នាក់បានបង្ហោះទាក់ទិននឹងបញ្ហាខាងលើដោយបញ្ចេញយោបល់ថា “🥺សុំចិត្តអ្នកទាំងអស់គ្នាណា ទាំងម្ចាស់page beauty pageants ទាំងអស់ Fanដ៍ច្រើនលើសលប់ ទាំងអ្នកសារពត័មាន និង Hot new មួយចំនួនដែរបានឆាតមកស្ទើរតែមិនបានគេងដើម្បីចង់បានពត័មានពីរឿងនេះ ខ្ញុំប្រាប់ហើយប្រាប់ទៀតថា ខ្ញុំសុំមិនបញ្ចេញមតិអ្វីទាំងអស់ លើរឿងនេះ 🙏🏻
✋🏼🤚🏻បាតដៃក័សាច់ ខ្នងដៃក៍សាច់ 🥺🥺🥺
👉🏻បើតាមការប្រកាសថ្ងៃអង្គារជាថ្ងៃធ្វើសន្និសិទ្ធកាសែត ត្រូវនិងថ្ងៃទី19 គឺថ្ងៃស្អែក ចឹងអ្នកសារពត៍មាន Hot new ទាំងអស់ រួមទាំងFan និងម្ចាស់page beatypagent អាចសុំចូលរួមក្នុងសន្និសិទ្ធការសែត ដើម្បីបានទទួលពត័មានពី ម្ចាស់សាមី កាន់តែច្បាស់”។

ស្រាប់តែនៅព្រឹកទី១៩ ខែមករា ឆ្នាំ២០២១ នេះបវរកញ្ញា សេង រដ្ឋា ក៏បានចែករំលែកផុសខាងលើ ដោយភ្ជាប់ជាមួយនឹងខ្លឹមសារមួយចំនួនដោយនាងនិយាយថា “វាពិតជាមានការភ្ញាក់ផ្អើលដែលមានការហៅទៅដោះស្រាយថ្ងៃ១៩នេះនៅក្រុមហ៊ុន ហើយនិងធ្វើសន្និសីទកាសែតមួយទៀតបន្ទាប់ពីថ្ងៃ១៩
Wow ចំណាយពេលច្រើនម្ល៉េះ ទុកពេលបង្វឹកអ្នកថ្មីល្អជាង”។

ទោះបីជាយ៉ាងណាក៏ដោយ ក៏គេកំពុងតែរង់ចាំតាមដានថា តើខាងក្រុមហ៊ុននឹងធ្វើការដោះស្រាយយ៉ាងណាចំពោះបញ្ហាខាងលើនេះ ខណៈពេលដែលអ្នកគាំទ្រជាច្រើននៅខាងកញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia 2020 ទៅហើយនោះ៕

Advertisement