Connect with us

តារាជាតិ

អត់ទ្រាំមិនបាន ឡោម លក្ខិណា ស្នើរសុំឲ្យបណ្តាញព័ត៌មានគោរពសិទ្ធដល់ខ្លួន ខណៈពេលមានព័ត៌មានចុះផ្សាយថា នាងលួចភ្ជាប់ពាក្យស្ងាត់ៗជាមួយគូស្នេហ៍

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ តារាសម្តែង អ្នកនាង ឡោម លក្ខិណា ត្រូវបានអ្នកលេងបណ្តាញសង្គម ក៏ដូចជាព័ត៌មានជាច្រើនបានចុះផ្សាយពីរឿងរបស់នាង ដោយមានព័ត៌មានខ្លះបានសរសេរថា “ប្តីស្លាប់មិនទាន់បានប៉ុន្មានផង ស្រាប់តែ ឡោម លក្ខិណា លួចភ្ជាប់ពាក្យស្ងាត់ៗជាមួយនឹងគូស្នេហ៍” ដែលធ្វើឲ្យតារាសម្តែងរូបនេះហាក់មិនពេញចិត្តជាខ្លាំងចំពោះការចុះផ្សាយដោយដាក់ចំណងជើងបែបនេះ។ មិនថែមតែប៉ុណ្ណោះ ក៏មានការកាត់តរូបស្វាមីរបស់នាងដែលបានស្លាប់ទៅយកមកដាក់ទន្ទឹមនឹងរូបនាងជាមួយនឹងគូណ្តឹងផងដែរ។

ជាក់ស្តែង អ្នកនាង ឡោម លក្ខិណា ក៏បានបង្ហោះសារមួយដោយលើកឡើងថានៅលើបណ្តាញសង្គមហ្វេសប៊ុកថា ” នាងខ្ញុំ ឡោម លក្ខិណា សូមគោរពស្នេីសុំដល់បងប្អូនអ្នកសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអត្ថបទពាក់ព័ន្ធនឹងសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់នាងខ្ញុំក្នុងរយ:២ថ្ងៃកន្លងមកនេះ សូមមេត្តាកែសម្រួលពាក្យពេចន៍មួយចំនួនដែលមេីលទៅមិនសមរម្យ ដែលធ្វេីអោយប៉ះពាល់ដល់សិទ្ធិ សេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូ រ របស់នាងខ្ញុំ សូមមេត្តាកែសម្រួលប្រកបដោយវិជ្ជាជីវ: សីលធម៌ និងការគោរពស្រលាញ់ រាប់អានគ្នាក្នុងនាមឈាមជ័រជាខ្មែរតែមួយ។

ហេីយនាងខ្ញុំសូមអគុណដល់ការអាណិត ស្រលាញ់ រាប់អាន ពាក្យជូនពរ ការលេីកទឹកចិត្ត ប្រកបដោយសិល៍ធម៌ និងមនោសញ្ចេត្តនាដ៏ជ្រាលជ្រៅរបស់បងប្អូន ដែលមានចំពោះនាងខ្ញុំកន្លងមក🙏🏻”។

យ៉ាងណាមិញ អ្វីដែលនាងបានបង្ហោះខាងលើនេះ គឺជាការស្នើរសុំចិត្តទៅដល់បណ្តាញសារព័ត៌មាន ដោយរក្សាតម្លៃឲ្យនាងផងបើទោះបីជាយ៉ាងណាក៏ដោយ ព្រោះនាងថា នាងក៏មានកិត្តិយសផ្ទាល់ខ្លួនរបស់នាងដែរ ហើយអ្វីដែលសារព័ត៌មានមួយចំនួនបង្ហោះដោយប្រើពាក្យពេចន៍មិនសមរម្យចំពោះនាង និងគូណ្តឹងគឺវាពិតជាប៉ះពាល់ផងដែរ៕

Advertisement