Connect with us

ព័ត៌មានកីឡា

ក្រុម AS Monaco គ្រោងនាំយកកីឡាកររបស់ក្លឹបអធិរាជស Real Madrid

យោងទៅតាមសារព័ត៌មាន​ AS បានចេញផ្សាយថា ក្លឹបនៃលីគកំពូលបារាំង (League 1)​ ក្រុម AS Monaco បានដាក់សំណើទៅក្លឹបយក្សអេស៉្បាញក្នុងការនាំយកកីឡាករ Marcelo ទៅរួមក្លឹបក្នុងរដូវកាលនេះ៕

AS Monaco បានផ្តល់កុងត្រា ៣ឆ្នាំ និងតម្លៃខ្លួន ៦លានផោនផងដែរ អោយទៅកំពូលខ្សែការពារស្លាបឆ្វេង៕ កីឡាករវ័យ ៣២ឆ្នាំរូបនេះបានចំណាយពេល ១៤ឆ្នាំ នៅក្លឹយក្សអេស៉្បាញមួយនេះ៕ ដោយរូបគេមិនសូវបានបង្ហាញខ្លួនអោយក្រុមលោក Zidane ផងនោះអាចនឹងធ្វើអោយរូបគេចាកចេញពីកីឡាដ្ឋាន Santiago Bernabeu៕ គួរបញ្ជាក់ផងដែរ Marcelo នៅសល់កុងត្រាជាមួយក្លឹប Real Madrid រហូតដល់ ១ ឆ្នាំកន្លះទៀត៕

ប្រភព:Goal

Advertisement