Connect with us

ព័ត៌មានកីឡា

ក្រុមកញ្ជ្រោង Leicester City ឡើងមកឈរកំពូលតារាងលីគកំពូលអង់គ្លេស

កាលពីយប់មិញក្រុម Leicester City យកឈ្នះក្រុមតោខៀវ Chelsea ក្នុងលិទ្ធផល ២-០ ដោយលេងបានត្រឹមតែ ៦នាទីកីឡារ Wilfred Ndidi បានស៊ុតបើកឆាកអោយក្រុមម្ចាស់ផ្ទះនាំមុខមុន និងជិតបញ្ចប់ការប្រកួតតង់ទីមួយកីឡាករ James Maddison សម្រេចបានគ្រាប់ទី ២៕ លិទ្ធផល ២-០ នៃវគ្គទីមួយនេះ រក្សារហូតដល់ចប់ការប្រកួត៕

បរាជ័យរបស់ Chelsea ធ្វើអោយក្រុមលោក Lampard នេះធ្លាក់ដល់លេខ ៨ ផ្ទុយមកវិញក្រុម Leicester City ឡើងមកឈរលេខមួយបណ្តោះអាសន្ន ដោយមាន ៣៨ពិន្ទុ ដោយលេងបាន ១៩ប្រកួត តាមពីក្រោយដោយ Manchester United មាន ៣៧ពិន្ទុ៕

លោក Frank Lampard អាចនឹងត្រូវបណ្តេញចេញពីតំណែងផងដែរ ព្រោះថា ៥ប្រកួតចុងក្រោយរបស់ Chelsea ឈ្នះមួយ ស្មើមួយ និងចាញ់បីប្រកួត៕

Advertisement