Connect with us

ព័ត៌មានកីឡា

Angkor Tiger បង្ហាញសមាជិកថ្មីត្រៀមលេងលីគកំពូលកម្ពុជា

ក្លឹបបាល់ទាត់ Angkor Tiger បានប្រកាសសមាជិកថ្មី ដោយនាំយកកីឡាករ​ Maksim Taleyko សញ្ជាតិបេឡារូស៕  កីឡាករវ័យ ២៧ឆ្នាំរូបនេះ មានតួនាទីជាខ្សែបម្រើកណ្តាល និងមកចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ដោយចុះកុងត្រា ១ឆ្នាំ៕ កីឡាកររូបនេះជាអតីតថ្នាលយុវជនរបស់ក្រុម Bate Borisov  ដែលក្រុមនេះធ្លាប់លេងពានរង្វាន់ Champion League និង Europa League ផងនោះ៕ Maksim ធ្លាប់បានបង្ហាញខ្លួន ១៧១ប្រកួត ដោយរកបាន ៨គ្រាបើផងដែរ មុនមកចូលរួមលីគកំពូលកម្ពុជា៕

រូបភាព: Angkor Tiger

Advertisement