Connect with us

តារាអន្តរជាតិ

Mai Davika កាន់តែស្រស់ស្អាតប្លែកជាមួយនឹងការថតរូបស្ទាលយ៍បែបនេះ

ថៃ ៖ កំពូលតារាសម្លែងដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងស្រុកថៃនាង Mai Davika កាន់តែបង្ហាញសម្រស់ស្រស់ស្អាតពីមួយថ្ងៃទៅថ្ងៃ ខណៈពេលដែលនាងមានភាពមមាញឹកយ៉ាងខ្លាំងជាមួយនឹងការងារសម្តែង។

ជាមួយនឹងទម្រង់មុខបែបកូនកាត់ រួមនឹងរាងដ៏ស្រឡូនគួរឲ្យទាក់ទាញ គូបផ្សំជាមួយទេពកោសល្យដ៏ប៉ិនប្រសប់ផងនោះ នាង Mai Davika នៅតែរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញបានយ៉ាងល្អ ខណៈពេលដែលមានតារាថ្មីជាច្រើនកំពុងតែប្រជែងយកភាពល្បីល្បាញរៀងខ្លួនផងដែរនោះ។

មួយរយៈចុងក្រោយមកនេះ គេហាក់ង្កេតឃើញកំពូលតារាសម្តែងស្រីខាងលើតែងតែបង្ហោះរូបភាពស្រស់ស្អាតជាញឹកញាប់ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែសរសើរនូវសម្រស់ដ៏ស្រស់ស្អាតរបស់នាង ជាមួយនឹងភាពល្បីល្បាញរបស់នាងផងដែរ៕

Advertisement