Connect with us

ព័ត៌មានកីឡា

អ្នកចាត់ការក្រុម Manchester City បាននិយាយថា​ នឹងមិនទិញកីឡាករថ្មីនោះទេក្នុងខែមករានេះ

ប៉ុន្មានប្រកួតចុងក្រោយនេះ Manchester City មិនដែលស្គាល់ពាក្យថាចាញ់នោះទេ ដែលធ្វើអោយក្រុមលោក Pep ឡើងមកឈរលេខ ៣ដោយមាន ៣៥ពិន្ទុ ពីការបង្ហាញខ្លួន ១៧ប្រកួត៕ បច្ចុប្បន្នក្លឹប Man City មានបញ្ហាត្រង់តំបន់ប្រយុទ្ធ ដោយហេតុថាកីឡាករខ្សែប្រយុទ្ធទាំងពីររបស់ក្រុមមេឃខៀវ Manchester City គឺ Sergio Aguero បានរងរបួសជង្គង់ និង Gabriel Jesus បានឆ្លងជំងឺកូវីត ១៩៕

ដោយមិនមានថ្នាលយុវជនជាខ្សែប្រយុទ្ធល្អនោះ លោក Pep ត្រូវបង្ខំចិត្តដាក់កីឡាករ Raheem Sterling ឬ Kevin De Bruyne​ មកជំនួសវិញ៕ ​

លោក Pep Guardiola បានប្រាប់ទៅកាន់សារព័ត៌មានកីឡា BeIN Sport ថា”យើងនឹងមិនចុះហត្ថលេខានាំយកកីឡាករណាមួយទេក្នុងអំឡុងពេលទីផ្សារដោះដូរក្នុងខែមករានេះ ហើយយើងនឹងបញ្ចប់រដូវកាលជាមួយកីឡាករដែលយើងមានស្រាប់“៕

ប្រភព: Sportsmole

Advertisement