Connect with us

ព័ត៌មានកីឡា

លោក Frank Lampard ប្រឈមមុខក្នុងការបណ្តេញចេញពីតំណែង

ការបរាជ័យរបស់ Chelsea កាលពីយប់មិញ ធ្វើអោយតំណែងលោក Lampard កាន់តែមានសម្ពាធខ្លាំងឡើង៕ Chelsea ចាញ់ដល់ទៅ ៥ប្រកួត ក្នុងចំណោម ៨ប្រកួតចុងក្រោយ ដែលធ្វើអោយក្រុមតោខៀវនេះ ធ្លាក់ដល់លេខ ៨ នៃលីគកំពូឡអង់គ្លេស(Premier League)៕ ក្រមលោក Lampard ក្នុងរដូវកាលនេះចំណាយលុយជាង ២០០លានផោនក្នុងរដូវកាលនេះនាំយកកីឡាករឆ្នើមជាច្រើនរូបមករួមក្រុម ក៏ប៉ុន្តែកីឡាករទាំងនោះ ហាក់ដូចជាមិនទាន់បញ្ជេញសមត្ថភាពល្អនៅឡើយនោះទេ៕ Chelsea ស្ថិតនៅលេខ៨ មាន ២៩ពិន្ទុ ស្មើគ្នាជាមួយក្រុម​ Southampton ដាច់តែ២ពិន្ទុប៉ុណ្ណោះពីក្រុមកាំភ្លើងធំ Arsenal ដែលឈរនៅលេខ ១០៕

ប្រភព: Sportsmole

Advertisement