យោងទៅតាមសារព័ត៌មាន Sky Germany បានចុះផ្សាយថា ក្លឹប Everton និង ក្លឹប Bayern Munich កំពុងតែពិភាក្សាគ្នាក្នុងការផ្ទេរខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Joshua Zirkzee៕ 
អ្នកចាត់ការក្រុម Everton លោក Carlos Ancelotti មានបំណងចង់ខ្ចីជើងកីឡាករវ័យ ១៩ឆ្នាំ ក្នុងលក្ខខណ្ឌដែលអាចទិញផ្តាច់បាន៕ ក្លឹបយក្សនៃលីគអាល្លឺម៉ង់នេះនិយាយថា”ប្រសិនបើចង់បាន កីឡាករវ័យក្មេងសញ្ជាតិហូឡង់រូបនេះ ត្រូវចំណាយ ១០លានផោន “៕
ចំណែកក្លឹប Everton បានច្រានចោលនៅសំណើ ១០លោនផោននេះ ដោយចង់ខ្ចីជើងត្រឹមបញ្ចប់រដូវកាលនេះ៕
ប្រភព: Sky Sport