Connect with us

ព័ត៌មានកីឡា

Liverpool និង Tottenham Hotspur ប្រជែងគ្នានាំយកកីឡាកររបស់ក្លឹប​ Inter Milan

កាសែត Calciomercato បានចុះផ្សាយថាក្លឹប Liverpool និង​ Spur កំពុងសម្លឹងឃើញកីឡាករ Nicolo Barella៕ ខ្សែបម្រើរូបនេះនៅសល់កុងត្រាជាមួយក្លឹបអុីតាលីនេះរហូតដល់ឆ្នាំ ២០២៤ ក៏ប៉ុន្តែរូបគេផ្លាស់មកទឹកដីអង៉គ្លេសផងដែរ ប្រសិនបើក្លឹបទាំងពីរនេះអោយតម្លៃខ្ពស់៕

លោក Klopp មិនមានខ្សែបម្រើនោះច្រើននោះទេ ដោហេតុថាកីឡាករខ្សែបម្រើ​ Henderson និង Fabinho ត្រូវទម្លាក់ទៅលេងតំបន់ការពារកណ្តាលបណ្តោះអាសន្ន ក្រោយកំពូលខ្សែការពារកណ្តាលទាំង ៣របស់ Liverpool រងរបួស៕

កីឡាករសញ្ជាតិអុីតាលីរូបនេះ បង្ហាញខ្លួនបាន ១៨ប្រកួត ដោយរកបាន ២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ៥លើកផងដែរក្នុងរដូវកាល ២០២០-២០២១៕

ប្រភព: The Mirror

Advertisement