Connect with us

ព័ត៌មានជាតិ

អបអរសាទរ! បងប្អូនបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ទាំង ០៤នាក់ សុទ្ធតែទទួលបានងារជាឧកញ៉ាទាំងអស់គ្នា

ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ បងប្អូនត្រកូល “ឡេង” របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានទទួលងារជាឧកញ៉ាទាំងអស់គ្នាហើយ ដោយព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារ “ឧកញ៉ា”។

ជាក់ស្តែង បើតាមអនុក្រឺត្យដែលព្រះមហាក្សត្រទ្រង់បានប្រថាប់ត្រាព្រះរាជលញ្ជករនៅក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះមហាក្សត្រទ្រង់បានផ្តល់ងារជា”ឧកញ៉ា” ទៅដល់បុគ្គលចំនួន ០៤នាក់ដែលក្នុងនោះមានបងប្អូនរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន០៣នាក់មានដូចជា លោក ឡេង ប្រុស, លោក ឡេង និមល និងកញ្ញា ឡេង បញ្ចពណ៌ ផងដែរ ខណៈដែលព្រះរាជក្រឹត្យក៏បានត្រាស់បង្គាប់បន្ថែមដោយបានផ្តល់គោរមងារខាងលើនេះទៅដល់អ្នកស្រី ម៉ែន ចិន្តា ។

គួររំលឹកផងដែរថា ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាមនុស្សម្នាក់ដែលចូលចិត្តក្នុងវិស័យសិល្បៈ ហើយលោកក៏មានផលិតកម្មចម្រៀងផ្ទាល់ខ្លួន ដោយមានតារាចម្រៀងកំពូលៗជាច្រើនដែលកំពុងតែរួមទ្រនំក្នុងផលិតកម្មរបស់លោកផងដែរ៕

Advertisement