កាលពីយប់មិញក្រុមយក្សអេស៉ស្បាញ Real Madrid បានទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Alcoyano ដែលស្ថិតនៅលីគទី ៣នៃប្រទេសអេស៉្បាញ ក្នុងពានរង្វាន់ Copa Del Rey៕
នៅជិតចប់តង់ទីមួយនាទី ៤៥ កីឡាករ Militao របស់ Real Madrid រកគ្រាប់បាល់នាំមុខមុន ចូលវគ្គទី២ ការប្រកួតអូសបន្លាយរហូតដល់នាទី ៨០ ទើបកីឡាករ Jose Solbes ស៊ុតតាមស្មើវិញ ដោយបញ្ចប់ ៩០នាទី លិទ្ធផល ១-១៕
ការប្រកួតឈានដល់ការបន្ថែមម៉ោង ១៥ ពីរដង នៅនាទី ១១០ កីឡាករ Raman Lopez ទទួលបានកាតក្រហមត្រូវបណ្តេញចេញ បើទោះបីសល់គ្នាតែ ១០នាក់ ក្រុម Alcoyano ក៏នៅតែធ្វើបានគ្រាប់ជ័យជំនះ នៅនាទី ១១៥ ដោយកីឡាករ Juanan៕
បរាជ័យនេះធ្វើអោយក្រុម លោក Zidane នៅសល់តែពានពីរទៀតនោះទេដែលត្រូវប្រជែងគឺ Uefa Champion League និង ពានលីគកំពូលអេស៉្បាញ( La Liga)៕