Connect with us

តារាជាតិ

អេដ វីន ហៅសង្សារថាជាប្រពន្ធពេញៗមាត់ ខណៈពេលដែលរូបគេបានបង្ហោះសារមួយថា…………

ភ្នំពេញ ៖ តារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប លោក អេដ វីន ដែលត្រូវបានមហាជនកត់សម្គាល់ទាក់ទិននឹងរឿងរ៉ាវឯកជនរបស់លោកថា ជាតារាម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកមេម៉ាយរូបស្រស់ និងជាអតីតភរិយារបស់ម្ចាស់ផលិតកម្មដ៏ល្បីឈ្មោះមួយនៅក្នុងស្រុក។

មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញ តារាប្រុសរូបនេះហាក់ដូចជាមិនសូវរវីរវល់ជាមួយនឹងការងារសិល្បៈទៀតនោះទេ ដោយលោកបានមកបន្តមុខជំនួញរបស់លោក ក៏ដូចជាយកពេលវេលាផ្គាប់ចិត្តសង្សារច្រើនជាងមុន។

តាំងតែពីលោកបានបើកចំហពីទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយនឹងអ្នកមេម៉ាយកូនពីររួចមក គេឃើញលោកហាក់ដូចជាមានសេចក្ដីសុខយ៉ាងខ្លាំង បើទោះបីជាពេលខ្លះលោកត្រូវបានសង្សារវាយដំយ៉ាងណាក្ដី។

ស្រាប់តែពេលថ្មីៗនេះ អេដ វីន បានធ្វើការបង្ហោះសារមួយឃ្លាជូនទៅដល់សង្សារ ដោយលោកហ៊ានហៅថា ប្រពន្ធ ពេញៗមាត់ ខណៈពេលដែលសារនោះមានសេចក្ដីថា ” Happy anniversary  2 years my wife
As I promised u, i ‘ll love u more and more my life! My everything Panhchaka June” ដែលមានសេចក្ដីថា រីករាយខួបនៃក្ដីស្រឡាញ់រយៈពេល២ឆ្នាំ ប្រពន្ធជាទីស្រឡាញ់ ដូចអ្វីដែលបងបានសន្យាជមួយអូន គឺបងនឹងស្រឡាញ់អូនឲ្យច្រើនជាងជីវិតបងទៅទៀត, អូនគឺជាអ្វីគ្រប់យ៉ាងរបស់បង”៕

Advertisement