ព័ត៌មានកីឡា
Arsenal កំពុងធ្វើការចរចារខ្ចីជើងកីឡាករអធិរាជស Real Madrid

ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះទើបត្រឡប់មកពីក្លឹប Real Sociedad វិញក្នុងរដូវកាលនេះ៕ កីឡាករ Martin Odegaard អាចនឹងចាកចេញេពី Real Madrid ដើម្បីបានឱកាសបង្ហាញខ្លួនជម្រើសដំបូងអោយបានច្រើន៕ យោងទៅតាមសារព័ត៌មាន Sky Sports News បានចុះផ្សាយថាក្លឹប Arsenal កំពុងតែពិភាក្សាជាមួយអ្នកចាត់ការក្រុមអធិរាជស Real Madrid លោក Zidane ក្នុងការខ្ចីជើងកីឡាករសញ្ជាតិណ័រវ៉េនេះ រហូតដាច់រដូវកាល ២០២០-២០២១៕
សារព័ត៌មានដ៏ដែរបានបន្ថែមទៀតថា ក្លឹបយក្សអេស៉្បាញមួយនេះកំពុងតែធ្វើការពិចារណានូវសំណើរបស់លោក Arteta៕
ប្រភព Sportsmole
