Connect with us

ព័ត៌មានកីឡា

Manchester United អាចនឹងបាត់កីឡាករ ៧នាក់ក្នុងខែមករានេះ

ក្រុមបិសាចក្រហមទើបតែនាំយកកីឡាករវ័យក្មេង Amad Diallo កាលពីដើមខែនេះ ដូច្នេះបើតាមមើលទៅក្លឹបលោក Ole នឹងមិនទិញកីឡាករថ្មីនោះទេក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ៕

យោងទៅតាម The Mirror បានចេញផ្សាយថា កីឡាករ៧នាក់របស់ Manchester United ជិតដល់ផ្លូវបំបែកជាមួយក្រុមយក្សអង់គ្លេសនេះហើយ៕ សារព័ត៌មានបានបន្ថែមទៀតថាកីឡាករ Jesse Lingard, Marcos Rojo, Sergio Romero, Juan Mata, Phil Jones, Bradon Williams និង Daniel James គឺសុទ្ធតែជាអ្នកដែលអាចចាកចេញពីទឹកដី Old Trafford៕

 

កីឡាករ Mata, Williams និង James បានបង្ហាញខ្លួនប៉ុន្មានប្រកួតផងដែរក្នុងរដូវកាលនេះ ចំណែក Rojo, Romero និង Jones មិនទាន់បានបង្ហាញខ្លួនមួយប្រកួតនោះទេក្នងលីគកំពូលអង់គ្លេស(Premier League)៕

ប្រភព: Sportmole

Advertisement