Connect with us

ព័ត៌មានកីឡា

កីឡាករ Arsenal ម្នាក់អាចនឹងចាកចេញទៅលីគកំពូលអុីតាលី

ខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះ បានបង្ហាញខ្លួនតែ ៣ប្រកួតតែប៉ុណ្ណោះ អោយក្រុមកាំក្លើងធំ Arsenal ក្នុងរដូវកាលនេះ នៃក្របខណ្ឌបាល់(Premier League )៕

កីឡាករ Mustafi ប្រហែលជាត្រូវចាកចេញពីកីឡាដ្ឋាន Emirates ផងដែរ បន្ទាប់ពីកីឡាករ Ozil បានចេញទៅលីគតួកគី និង កីឡាករ Kolasinac បានទៅចូលរួមជាមួយ Schalke 04 វិញក្នុងលក្ខខណ្ឌខ្ចីជើង៕

ថ្នាក់ដឹកនាំ Lazio កំពុងចរចារនាំយកកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១៤ នេះ ទៅលីគអុីតាលីអោយបានក្នុងខែមករានេះ៕ Mustafi សល់កុងត្រាត្រឹម ៦ខែទៀតប៉ុណ្ណោះជាមួយក្រុម Arsenal ក៏ប៉ុន្តែលោក Arteta បាននិយាយជាច្រើនដងហើយថា រូបលោកដូចជាមិនចង់លក់ Mustafi នោះទេក្នុងខែមករានេះ៕

ប្រភព Sportsmole

Advertisement