ភ្នំពេញ៖ ទស្សនិកជនទាំងអស់ប្រហែលជាបាន ស្គាល់នៅកញ្ញា មាស សុខសោភា ដែលជាតារាចម្រៀងល្បីល្បាញ់មួយរូបនៅក្នុង ប្រទេសកម្ពុជា។ កាលពីមុនកញ្ញាធ្លាប់ជាតារាចម្រៀងប្រចាំនៅផលិតកម្ម “ថោន” ប៉ុន្តែកញ្ញា ក៏បានចាកចេញពីផលិតកម្មនេះយូរដែរ។

នេះបើតាមរយៈផេកប៊ុកផេករបស់កញ្ញាបានបញ្ជាក់អោយដឹងថានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ កញ្ញានឹងត្រលប់ចូលមកកាន់ផលិតកម្មថ្មីមួយ ដែលមានឈ្មោះថា “រាម”។

បើតាមប្រភពដដែរបានបន្តទៀតថា កញ្ញា មាស សុខសោភា នឹងចេញនៅអាល់ប៊ុម Original Song របស់ខ្លួននៅផលិតកម្មថ្មីនេះ ដោយមិនមានការចម្លងពីប្រទេសជិតខាងនោះទេ៕
