Connect with us

តារាជាតិ

ភ្ញាក់ផ្អើលខ្លាំង! ក្រោយឃើញ ដួង វីរៈសិទ្ធ ចូលផលិតកម្មរាម ជាផ្លូវការ

ភ្នំពេញ ៖ ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីមហាជនបានឃើញវត្តមានរបស់លោក ដួង វីរៈសិទ្ធ ក្លាយជាអ្នកចម្រៀងផ្លូវការរបស់ផលិតកម្មរាម ខណៈដែលគ្រប់គ្នាធ្លាប់តែដឹងថាលោកគឺជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស។


ក្រោយពីលោក ដួង វីរៈសិទ្ធ ហាក់ដូចជាស្ងាត់ក្នុងការចេញបទចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស ក៏ធ្វើឲ្យមហាជនអ្នកគាំទ្រលោក បានដាក់ការសង្ស័យថា ទំនងជាលោកអាចនឹងចប់កុងត្រាពីផលិត ឬក៏អាចនឹងត្រៀមខ្លួនចូលទៅក្នុងផលិតកម្មណាមួយផ្សេងក៏មិនដឹង។


ជាក់ស្តែង កាលពីរាសត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះតារាចម្រៀងដែលជាម្ចាស់ពាន I Am a Singer Cambodia បានក្លាយជាតារាចម្រៀងចុះកុងត្រានៅក្នុងផលិតកម្មរាម ដែលជាផលិតកម្មទើបនឹងបង្កើតឡើងមួយនេះ។


ជាមួយគ្នាដែរ នេះគឺជាការពញ្ញាក់អារម្មណ៍អ្នកគាំទ្រមួយដែលគេមិននឹកស្មានថាតារាចម្រៀងសំនៀងផ្អែមស្រទន់រូបនេះ បានចូលទៅក្នុងផលិតកម្មរាម និងក្លាយជាសមាជិកពេញសិទ្ធិទី២ បន្ទាប់ពីតារាចម្រៀង មាស​ សុខសោភា៕

ប្រភព ៖ kbn.news

Copyright © 2020 KBN Komsan.