Connect with us

ព័ត៌មានកីឡា

ក្រុមអធិរាជសរ Real Madrid ឡើងមកកាន់តែកៀកក្រុមកំពូលតារាង Atletico Madrid

ក្រោយពីឈ្នះក្រុម Real Valladolid ១-០ ក្រុមលោក Zidane ឡើងមកឈរលេខ ២ ដោយតាមពីក្រោយក្រុម At Madrid តែ៣ពិន្ទុតែប៉ុណ្ណោះ៕ ក្រុមលោក​ Diego Simeone បានភ្លាត់ចាញ់ក្រុម Lavante ២-០ ក្នុងដីខ្លួនឯង ដែលធ្វើអោយគម្លាតរវាង At Madrid និងក្រុមលេខ ២ Real Madrid ខុសគ្នាតែ ៣ពិន្ទុ ពោលគឺ ក្រុមលោក Simeone មាន៥៥ពិន្ទុ និង ក្រុមលោក Zidane មាន ៥៣ពិន្ទុ ក៏ប៉ុន្តែក្រុម At Madrid នៅសល់មួយប្រកួតក្នុងដៃទៀត៕

ក្រុមទាំងពីរនឹងត្រូវជួបគ្នា នៅពីរសប្តាហ៍បន្ទាប់ក្នុងជំនួបប្រចាំទីក្រុងម៉ាឌ្រីត (Madrid Derby)ដោយការប្រកួតកាលពីរជើងទី ១ ក្រុម Real Madrid បានយកឈ្នះក្នុងដីខ្លួន ក្នុងលទ្ធផល  ២-០៕

 

Copyright © 2020 KBN Komsan.