Connect with us

ព័ត៌មានកីឡា

Inter Milan ទៅលុតក្រុម AC Milan ដល់ក្នុងដី ឡើងមកឈរកំពូលតារាង Serie A

ក្រុម AC Milan បានបើកទ្វារកីឡាដ្ឋាន San Siro របស់ខ្លួនស្វាគមន៍ក្រុម Inter Milan ក្នុងជំនួបប្រចាំទីក្រុងមីលែន (Milan Derby)៕ ការប្រព្រឹត្តទៅបានតែ ៥នាទី​ ខ្សែប្រយុទ្ធ Martinez ស៊ុតបើកការនាំមុខមុនអោយក្រុមភ្ញៀវ លុះឈានដល់វគ្គទី២ នៅនាទី ៥៧ កីឡាករ Martinez ដដែរក៏បានដាក់មួយគ្រាប់ទៀតនាំមុខ ២-០៕ បន្ទាប់មកកន្លងបាន មិនដល់១០នាទីផង ពោលគឺនៅនាទី ៦៦ខ្សែប្រយុទ្ធមាឌធំ Lukaku រកបានគ្រាប់ទី ៣ អោយក្រុម​ Inter Milan៕ ជ័យជំនះ ៣-០ នេះ វាជួយអោយក្រុម Inter Milan ឡើងមកឈរលើកំពូលតារាងមាន ៥៣ពិន្ទុ តាមពីក្រោយដ៍ក្រុម AC Milan មាន៤៩ពិន្ទុ៕

Copyright © 2020 KBN Komsan.