Connect with us

តារាជាតិ

សួស វីស្សា ព្រោះតែជំងឺកូវីដ១៩ វាយលុកម្ដងទៀតសុខចិត្តលុបចោលការងារ

ភ្នំពេញ ៖ ខណៈដែលជម្ងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់ត្រូវផ្អាកការងារ និងបង្កជាការលំបាកយ៉ាងខ្លាំងទៅដល់ពួកគេ ជាពិសេសនោះគឺបញ្ហាសេដ្ឋកិច្ចគ្រួសារតែម្ដង។


ក្នុងនោះផងដែរ បណ្តាអ្នកសិល្បៈមួយចំនួនក៏ត្រូវបង្ខំចិត្តលុបចោលការងារផ្ទាល់ខ្លួនដែលនឹងគ្រោងទុកជាបន្តបន្ទាប់ តួយ៉ាងដូចជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្មហង្សមាស គឺអ្នកនាង សួស វីស្សា ជាដើម ដោយនាងបានសម្រេចចិត្តលុបចោលការណាត់ទាំងអស់របស់ខ្លួនព្រោះតែការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ឆ្លងជាសហគមន៍លើកទី៣នេះ។


តារាស្រីខាងលើបានបង្ហោះសារមួយយ៉ាងដូច្នេះថា “ថ្ងៃនេះនាងខ្ញុំសុំលុបចោលការណាត់ទាំងអស់ដោយក្ដីអនុគ្រោះ ពេលសភាពការណ៍ធូរស្បើយនាងខ្ញុំនឹងបន្តគ្រប់ការងារដែលនៅសល់អោយអស់ដោយទំនួលខុសត្រូវខ្ពស់ ដោយក្ដីគោរព”៕

Copyright © 2020 KBN Komsan.