Connect with us

ព័ត៌មានជាតិ

នេះបានចំជាស្នេហាស្មោះស្ម័គ្រពិតមែន! បុរសពីរនាក់ដឹកដៃគ្នាចូលរោងការប្រកបដោយសុភមង្គល

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានរូបភាពមង្គលការរបស់បុរសពីរនាក់បានរៀបការជាមួយគ្នា និងធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍ ក៏ដូចជាបានបន្តចែករំលែកគ្នាពេញលើបណ្តាញសង្គមហ្វេសប៊ុក។


ជាក់ស្តែង ចំពោះរូបភាពទាំងនោះត្រូវបានបង្ហោះឡើងនៅលើគណនីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ Kheang Sophan បានធ្វើការរំលឹកឡើងវិញពីទិដ្ឋភាពខួបអាពាហ៍ពិពាហ៍របស់ខ្លួន តាមរយៈរូបភាពមួយចំនួនអមជាមួយនឹងសារមួយពីលើថា “ថ្ងៃនេះហើយគឺជាថ្ងៃដែលខ្ញុំមានក្ដីសុខក្នុងជីវិត ជាថ្ងៃដែលជួបជុំបងប្អូនទាំងសងខាង ជាពិសេសមិត្តភក្តិជិតឆ្ងាយ ថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើង ២០-០២-២០២០ ២០-០២-២០២១”។


ចំពោះរូបភាព និងការលើកឡើងខាងលើរបស់បុរសនោះបានធ្វើឲ្យមហាជនជាច្រើននាំគ្នាចូលរូមអបអរសាទរក៏ដូចជាបានជូនពរទៅដល់ប្ដីប្រពន្ធដែលមានភេទដូចគ្នាទាំងពីរនេះ ដែលពួកគេអាចរួមរស់ជាមួយគ្នា និងរកឃើញស្នេហ៍ពិតប្រាកដជាមួយគ្នាថែមទៀតផង ខណៈសង្គមខ្មែរបច្ចុប្បន្នហាក់យល់ព្រមទទួលយក និងបើកចំហចំពោះរឿងនេះផងដែរ៕

Copyright © 2020 KBN Komsan.