ភ្នំពេញ៖ នេះបើយោងតាមលិខិតមួយច្បាប់ ដែលបានចេញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩។
ក្នុងនោះលិខិតនោះ បានស្នើរទៅកាន់អគ្គនាយកក្រុមហ៊ុន Aeon Mall (Cambodia) Co.,Ltd ដើម្បីសុំកិច្ចសហការ អោយក្រុមការងារចុះត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាព CCTV។ ក្នុងនោះលិខិតខាងលើ ក៏បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ម្នាក់ ដែលមានឈ្មោះថា ZHAN JUAN ភេទស្រី អាយុ ៣១ឆ្នាំ បានធ្លាប់ទៅទិញសម្ភារៈ និងម្ហូបនៅផ្សារទំនើប AEON MALL 1 កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ សូមអានឯកសារខាងក្រោមសម្រាប់ព័ត៌មានលម្អិត៖
