Connect with us

ព័ត៌មានជាតិ

ក្តៅៗ សម្តេចតេជោ ប្រកាសអោយបិទសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល ចំនួន ២សប្តាហ៍

ភ្នំពេញ៖ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការណ៍របស់ទូរទស្សន៍ជាតិកម្ពុជា ទទក (TVK) បានចេញផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអោយដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចបិទសាលារៀន ទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន២ សប្ដាហ៍យ៉ាងតិច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា ជំងឺកូវីដ១៩ បានកំពុងរីករាលដាលនៅប្រទេសកម្ពុជាម្តងទៀត ក្នុងលក្ខណជាសហគមន៍ នឹងត្រូវបានប្រមុខរាជរដ្ឋាភិបាលហៅព្រឹត្តិការណ៍នេះថា សហគមន៍ ២០កុម្ភៈ៕

Copyright © 2020 KBN Komsan.