Connect with us

ព័ត៌មានកីឡា

២គូក្នុងរាត្រីនេះ នឹងកក្រើកក្របខណ្ឌ UEFA Champion League

ការប្រកួត UEFA Champion League  វគ្គ ១៦ក្រុមចុងក្រោយ ជើងទី១ នឹងមកដល់ក្នុងរាត្រីនេះ ដោយក្រុមខ្លាំងមកពី ៤លីគ ផ្សេងគ្នា នឹងត្រូវប៉ះគ្នា៕  ក្នុងនោះក្រុម Lazio ត្រូវបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមយក្សមកពីលីគអាល្លឺម៉ង់ Bayern Munich៕

ក្រុមម្ចាស់ផ្ទះ Lazio នឹងត្រូវអវត្តមានកីឡាករ២រូប ក្នុងយប់នេះដោយសារបញ្ហារបួស ចំណែក Bayern Munich វិញមានបញ្ហារបួសកីឡាករជាច្រើនដូចជា Pavard, Muller, Tolisso, Gnabry, Costa, Nubel និង Nianzou៕ នេះជាលើកទី ១ហើយដែលក្រុមទាំងពីរជួបគ្នាក្នុងក្របខណ្ឌ UEFA Champion League៕

បើក្រឡេកមកមើលមួយគូទៀតវិញគឹក្រុមកំពុងឡើងជើងតោខៀវ Chelsea ត្រូវទៅសួរសុខទុក្ខក្រុមកំពូលតារាងនៃលីកអេស៉្បាញគឺ At Madrid៕ ក្រុមទាំងពីរធ្លាប់ជួបគ្នា ៧លើក ដោយក្នុងនោះ AT Madrid ឈ្នះ២លើ Chelsea ឈ្នះ២លើក និងស្មើរ៣ប្រកួត៕

ដោយក្រុមម្ចាស់ផ្ទះត្រូវអវត្តមានកីឡាករសំខាន់ជាច្រើនរូបដូចជា Tippier, Herrera, Gimenez, Carrasco និង Vrsalijko ចំណែកក្រុមតោខៀវវិញរបួសតែ Thiago Silva តែម្នាក់ប៉ណ្ណោះ៕ គួរបញ្ជាក់ផងដែរការប្រកួតនេះនឹងធ្ចើនៅកីឡាដ្ឋាន Arena Nationala ដោយហេតុថាមានច្បាប់រឹតបណ្តឹង ជុំវិញបញ្ហាកូវីដ ១៩ នៃក្រុមដែលមកពីលីគអង់គ្លេស៕

 

Copyright © 2020 KBN Komsan.