ភ្នំពេញ៖ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអោយដឹងថាចំនួនអ្នកឆ្លងកូវីដសម្រាប់ថ្ងៃនេះ មានរហូតដល់ទៅ ២៥ករណី។ ដោយក្នុងនោះមាន ២៣ករណី ដែលជាការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចំណុចអ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺក្នុងចំណោម ២៣ករណីនោះ មានមួយករណីជាស្ត្រីខ្មែរ រស់នៅខេត្តកំពង់ធំ៕





