Connect with us

ចំណេះដឹងទូទៅ

មកស្គាល់ រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលកំពុងសម្ងំលាក់ខ្លួននៅខេត្តកំពង់ស្ពឺ

រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់៕ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ៕ ពេលព្រឹកព្រលឹមយេីងគួរធ្វេីដំណេីរទៅកាន់ពយខ្នងផ្សារ ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួលខ្មាញ់ ដោយពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ៕

ដេីម្បីធ្វេីដំណេីរទៅកាន់ទីនោះ គឺយេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យេីងនឹងឃេីញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់៕ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យេីងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយេីងបន្តដំណេីរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិរលាក់កងជេីង ដែលជាភូមិនៃភ្នំខ្នងផ្សា៕

ដេីម្បីឡេីងខ្នងផ្សា គឺត្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង ហេីយតម្រូវអោយមន្ត្រីបរិស្ថានទៅជាមួយដេីម្បីមេីលការខុសត្រូវ និងការពារផងដែរ៕ មួយទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយេីងញាំផងដែរ៕ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង៕ បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល បេីឥវ៉ាន់មិនសូវធ្ងន់គឺល្អបំផុត ព្រោះម្នាក់ៗ គឺទ្រុឌទ្រោមខ្លាំង ដោយសារឥវ៉ាន់ធ្ងន់ សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះ សម្រាប់ខ្ញុំប្រេីពេល៨ម៉ោង ទេីបទៅដល់កំពូលភ្នំ៕ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញ៉ាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ៕

សម្រាប់ការញ៉ាំ យេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ៕ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ  កាហ្វេ… សម្រាប់ជាអាហារពេលព្រឹក៕ សម្រាប់ទឹកញ៉ាំ ដោយខែនេះជារដូវប្រាំង នោះរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន៕ យេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជម្រៀបទឹកភ្លៀង ឬសន្សេីម គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង៕

នៅលេីនោះគ្មានបង្គន់អនាម័យទេ សម្រាប់ការបន្ទោរបង់ យេីងគួរមានកូនចប ឬប៉ែល ដេីម្បីងាយស្រួលជីកដីកប់ ហេីយកុំភ្លេចក្រដាស់សេីម៕ សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដេីម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា៕

Copyright © 2020 KBN Komsan.