Connect with us

តារាជាតិ

ក្រោយពេលលេចឮដំណឹងថា ម្តាយធម៌ ស្រីអូនសម្រស់ធម្មជាតិ យំចេញមុខបកស្រាយបែបនេះ លោក តាន់ គឹមសួរ ចេញមុខព្រលះថា…

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នៅលើគណនីរបស់លោក អ៊ឹម ជីវ៉ា បានចេញមុខមកសម្ភាសន៍ទៅលើម្តាយធម៌របស់ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ឬ នួន ស៊ុន្ទរី ដោយគាត់បានយំរៀបរាប់ថា តាំងពីពេលដែលគាត់បានក្លាយជាម្តាយធម៌របស់ ស្រីអូន រួចមក ពេលនេះគាត់ដាច់បាយហើយក៏ព្រោះតែពេលនេះលែងមានអ្នកណាហៅគាត់ឲ្យថតសម្តែងរឿងដូចមុន។


តារាស្រីជើងចាស់ ក៏បានបញ្ជាក់ថា គាត់ចង់សំណូមពរកុំឲ្យមហាជនមានការយល់ច្រឡំមកលើរូបគាត់ថា តាំងពីគាត់ក្លាយម្តាយធម៌របស់សេដ្ឋីរួចមក គាត់មានលុយច្រើន មានផ្ទះនៅ មានប្រាក់ខែរាប់ពាន់ដុល្លារ ក៏ប៉ុន្តែធាតុពិតនោះគឺមិនដូចពាក្យគេនិយាយឡើយ។


ភ្លាមៗនោះដែរ គេក៏បានឃើញលោក តាន់ គឹមសួរ ក៏បានបង្ហោះសារបែបនេះថា “ស៊ុន្ទរី នួន ម៉េចបានជាធ្វើបែបនេះដាក់អ្នកម្តាយធម៌អ៉ីចឹង? ហ៊ានចំណាយលុយរាប់សិបម៉ឺនដុល្លារជួយដល់សង្គម ហេតុអ្វីទុកឲ្យម្តាយខ្លួនឯងអត់បាយដល់ថ្នាក់នេះ?
សែនហួសចិត្ត ហួសចិត្តដែលប្អូនជួយប៉ះចំក្រពើ ឲ្យរាង ថ្ងៃក្រោយមុនជួយមនុស្ស ត្រូវចេះមើលមុខ មើលក្រោយផង😏😏😏
បិសាចចេញកន្ទុយបណ្តើរៗហើយ”៕

Advertisement