Connect with us

តារាជាតិ

មិនគួរសោះ! ទេវនាដនិម្មិត ឯម ធាយ ធ្លាក់ខ្លួនឈឺដើរមិនរួច ក្រោយដួលក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ បើតាមអ្នកស្រី ថោង គឹមអាន ដែលត្រូវជាកូនទីមួយរបស់ព្រឹទ្ធាចារ្យ ឯម ធាយ បានលើកឡើងថា អ្នកស្រីព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានធ្លាក់ខ្លួនឈឺដើរមិនរួចក្រោយពីគាត់បានដួលនៅក្នុងបន្ទប់ទឹក ខណៈការដួលនេះបានធ្វើឲ្ព្រឹទ្ធាចារ្យឈឺចង្កេះខ្លាំង ហើយបន្ទាប់មកគាត់បានពិសារថ្នាំដើម្បីព្យាបាលចង្កេះនោះ ប៉ុន្តែបែរជាធ្វើឲ្យប៉ះពាល់ដល់តម្រងនោមបន្ថែមទៀតទៅវិញ។

ក្នុងនោះផងដែរ ប្រភពពីកូនស្រីរបស់ព្រឹទ្ធាចារ្យបានបន្ថែមថា ព្រឹទ្ធាចារ្យ ឯម ធាយ ទើបតែបានដួលនៅក្នុងបន្ទប់ទឹកកាលពីខែមករាកន្លងទៅនេះទេ ដែលការដួលនេះធ្វើឲ្យម្តាយរបស់គាត់មានការឈឺចង្កេះ។ ហើយបន្ទាប់ពីម្តាយរបស់អ្នកស្រីបានពិសារថ្នាំពេទ្យរួច ក៏ធ្វើឲ្យព្រឹទ្ធាចារ្យប៉ះពាលទៅដល់តម្រងនោមទៅវិញ ខណៈដែលគាត់បាននិយាយថា ម្តាយរបស់ខ្លួនទើបតែនឹងធ្លាក់ខ្លួនឈឺធ្ងន់បានជិតមួយអាទិត្យហើយ។

គួរបញ្ជាក់ផងដែរថា ព្រឹទ្ធាចារ្យ ឯម ធាយ មានជន្មាយុបាន៨៩ឆ្នាំហើយមកទល់នឹងបច្ចុប្បន្ននេះ។ គាត់គឺជា នាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ដោយគាត់បានព្យាយាមប្រឹងប្រែងចែករំលែកចំណេះដឹង និងបានបង្រៀនរបាំបុរាណទៅដល់ក្មេងជំនាន់ក្រោយផងដែរ ខណៈដែលព្រឹទ្ធាចារ្យ ឯម ធាយ អាចរាំរបាំជាតួនាង តួនាយរោង តួស្វា តួយក្ស ច្រៀង និងដឹកនាំបង្ហាត់នៅក្នុងរឿង។ ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍។ ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា៕

Advertisement