Connect with us

ព័ត៌មានជាតិ

កុំចេះតែហ៊ាន!! ក្រោយបង្ហោះថាក្រុងភ្នំពេញ​នឹងបិទ ពេលនេះយុវជនម្នាក់បានចូលខ្លួនមកសុំទោសជាសាធារណៈ (មានវីដេអូ)

ភ្នំពេញ៖ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញផ្សាយអោយដឹងថា បុរសម្នាក់ឈ្មោះ​ វ៉ាន់​ រចនា​ ដែលបានយកសារសម្លេងបុគ្គលមិនស្គាល់អត្តសញ្ញាណ​ មកផ្សព្វផ្សាយជាមួយនឹងរូបភាព​ ដែលថាមានការបិទទីក្រុងភ្នំពេញ​ បានចូលខ្លួនសារភាពកំហុស​ និងសុំទោសជាសាធារណ: ចំពោះកំហុសរបស់ខ្លួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង ១២:៤០នាទី កម្លាំងសមត្ថកិច្ចផែនសន្តិសុខ​ នៃការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានកោះហៅជនសង្ស័យឈ្មោះ​ វ៉ាន់​ រចនា​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន​ ផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ជាម្ចាស់គណនី​ Tiktok ដែលមានឈ្មោះ​ Rachana BK ដោយបានបង្ហោះវីដេអូមានខ្លឹមសារជាសម្លេង “​ ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងអោយចូលភ្នំពេញ……” ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូនែការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ តាមពិតជាក់ស្តែងរហូតមកដល់ពេលនេះមិនមានគោលការណ៍ណាមួយឲ្យមានការបិទច្រកចេញចូលរាជធានីភ្នំពេញនោះទេ​ ។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

ក្រោយពីទទួលកំហុស​ជាសាធារណ: ធ្វេីការណែនាំអប់រំ​ និងធ្វេីកិច្ចសន្យា​ រួចមក​ សមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ​ ៕

Advertisement