Connect with us

ព័ត៌មានកីឡា

គ្រោះនៅក្នុងលាភ! ប៉ាក់គីអាវ វ៉ៃឈ្នះ ប្រូន័រ បានមួយថ្ងៃត្រូវចោរគាស់ផ្ទះ…

ក្រោយពីការប្រកួតដ៏កក្រើក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រវាង ប៉ាក់គីអាវ និង ប្រូន័រ នៅ Las Vegas រដ្ឋ Nevada ទីបំផុតម្ចាស់ជើងឯកប្រដាល់ពិភពលោក គឺបានទៅលើប៉ាក់គីអាវ ។ ទោះជាយ៉ាងណា ក្រោយពីការប្រកួតឈ្នះ លើដៃគូរប្រកួត កក្រើកពិភពលោករួចមក ស្រាប់តែមានដំណឹងភ្ញាក់ផ្អើលមួយទៀត ដែលបានផ្សាយដោយសារព័ត៌មានក្នុងសហរដ្ឋអាមេរិក គឺផ្ទះរបស់ប៉ាក់គីអាវ ត្រូវមានទីតាំងនៅក្នុងសង្កាត់ Hancock Park ក្នុងក្រុង Los Angeles ត្រូវបានចោរលួចគាស់ ។

យោងតាមការឲ្យដឹងពីអ្នកឃើញហេតុការណ៍ដំបូងបង្អស់ លោក Steve Angeles បានប្រាប់ថា នៅខាងក្រៅផ្ទះ និងទ្វារខាងក្នុងផ្ទះ ត្រូវបានចោរគាស់ចូល និងបើកចំហរ ហើយប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត ចំណែកក្រុមគ្រួសាររបស់លោក ប៉ាក់គីអាវវិញ កំពុងតែធ្វើការសហការជាមួយប៉ូលិសជំនាញ ដើម្បីវែកមុខជនល្មើស តែទោះជាយ៉ាងណា នៅមិនទាន់មានរបាយការណ៍បញ្ជាក់លំអិតថា ទ្រព្យសម្បត្តិដែលបាត់បង់នោះ មានអ្វីខ្លះ និងអស់ប៉ុន្មាននៅឡើយនោះទេ ៕

ប្រភព៖ សារព័ត៌មាន CBN

Advertisement
Click to comment

Leave a Reply

Your email address will not be published.