Connect with us

តារាជាតិ

សួស វីហ្សា ហាក់ធូរស្បើយបានច្រើន និងត្រៀមខ្លួនទៅផ្ទះវិញ ក្រោយព្យាបាលកូវីដ១៩ចំនួន១៥ថ្ងៃ

ភ្នំពេញ ៖ តារាចម្រៀងស្រីអ្នកនាង សួស វីហ្សា ត្រូវបានមហាជនដឹងថានាងបានវិជ្ជមានកូវីដ១៩ក្នុងលទ្ធផលធ្វើតេស្តលើកទីបី ដោយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាលកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះដោយពេលបច្ចុប្បន្ននេះនាងកំពុងតែបន្តទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅសណ្ឋាគារ The Great Duke ផងដែរ។

ទោះបីជាយ៉ាងនេះក្ដី បន្ទាប់ពីនាងបានសម្រាកព្យាបាលជំងឺកូវីដ១៩បានរយៈពេលប្រមាណជ១៥ថ្ងៃ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ថានាងមានសភាពធូរស្បើយច្រើនហើយ និងជាសះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ ដោយនាងរង់ចាំតែលទ្ធផលតេស្តសំណាកម្ដងទៀតប៉ុណ្ណោះ ហើយប្រសិនបើ អវិជ្ជមាន ម្តងទៀតពិតមែននោះក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យនាងបានត្រឡប់ទៅកាន់គេហដ្ឋានវិញហើយ។

តារាស្រីរូបនេះបានបន្ថែមថា នាងទទួលបានការយកចិត្តទុកដាក់ ការថែទាំពីសំណាក់ក្រុមគ្រូពេទ្យ តាំងតែពីនាងបានឈានជើងចូលទៅមកសម្រាកព្យាបាលម្ល៉េះ ជាពិសេសនាងបានផ្តាំផ្ញើទោដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងមហាជនទាំងអស់ ប្រសិនបើមានអាការៈសង្ស័យណាមួយ ឬក្តៅខ្លួន ក្អក ផ្តាសាយ សូមប្រញាប់ទៅពិនិត្យសំណាកឲ្យបានឆាប់រហ័សបំផុត៕

Advertisement