Connect with us

ព័ត៌មានជាតិ

លោក ហេង ឡុង បង្ហោះសារទៅកាន់អ្នកសិល្បៈមួយរូបថាឲ្យសុទ្ធតែក្មេងពាល តាមពិតអាចជាថាឲ្យតារាម្នាក់នេះ

លោក ហេង ឡុង ទំនងជាមានការអាក់អន់ចិត្ត ខឹងសម្បាជាមួយបុគ្គលក្នុងសង្គមសិល្បៈរូបណាម្នាក់ ទើបមុននេះ បានបង្ហោះសារ ខ្លីបែបក្ដៅចុងច្រមុះថា “ផ្ញើជូនក្មេងពាល ជាអ្នកសិល្បៈមួយរូប អត់ស្គាល់មេឃធំប៉ុណ្ណា! ក្នុងនាមខ្ញុំជាប្រធាន ល្បីមិនល្បីខ្ញុំថតរូបទាំងអស់” ។

សារមួយឃ្លារបស់លោក ហេង ឡុង នេះផងដែរ ឃើញថា បង្ហោះមិនបាន ២០នាទីស្រួលបួលផង ក៏ត្រូវបានលុបចោលទៅវិញ តែទោះជាយ៉ាងណាក៏ មានមនុស្សជាច្រើនបានឃើញ និងធ្វើឲ្យចាប់អារម្មណ៍ទៅដល់ សារមួយរបស់លោក អូន ម្ចាស់បទ “រៀបការនិង បងបានទេ” ដែលបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុន ទំនងជាមានន័យផ្លែផ្កា ដល់លោក ហេង ឡុង ដែលកាលនោះ តារាចម្រៀង Original Song ខាងលើបានសរសេរថា “សុំថតរូប ចូលមកអង្គុយកណ្ដាល ដល់ពេលគេសរសេរ Caption គាំង គិតទៅមនុស្សឥលូវសាហាវណាស់ ឲ្យតែល្បី” ។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

ងាកមកមើលសាររបស់លោក ហេង ឡុង ដែលទើបតែលុបចោលពីទំព័រហ្វេសប៊ុកមុននេះផងដែរ អាចឲ្យកាត់យល់បានថា អាចជាសារតបទៅកាន់លោក អូន ព្រោះពេលដែលលោកអូនបង្ហោះសារបែបផ្លែផ្កាមួយនោះ គឺក្រោយពេលលោក ហេង ឡុង សុំថតរូបជាមួយខ្លួន និងលោក វណ្ណដា តែពេលដែលលោក ហេង ឡុង បង្ហោះលើបណ្ដាញសង្គម ឃើញថា លើកយកតែឈ្មោះលោក វណ្ណដា តែម្នាក់មកនិយាយប៉ុណ្ណោះ ត្បិតតែខណៈពេលនោះបទ “Time To Rise” កំពុងផ្ទុះខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក និង យូធូប ៕

Advertisement