Connect with us

តារាជាតិ

ក្រោយគេបង្ហោះពីស្ថានភាពលំបាក ពេលនេះបែរជាមានគេរិះគន់ថា ជៀស ស្រួច ជាមនុស្សអត់កំណើតទៅវិញ!

ភ្នំពេញ ៖ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមមួយចំនួនភាគច្រើនប្រាកដជាបានដឹង និងបានឃើញពីជីវភាពទីទ័លក្រ និងភាពលំបាកលំបិនរបស់កីឡាករប្រដាល់លោក ជៀស ស្រួច និងភរិយារួចមកហើយតាមរយៈការបង្ហោះសុំជំនួយពីសំណាក់អ្នកដែលមានប្រជាប្រិយភាព និងអ្នកដែលមានចិត្តធម៌មួយចំនួន។

ក៏ប៉ុន្តែក្រោយពេលដែលមានការបង្ហោះបែបនេះឡើងក៏ស្រាប់តែមតិរិះគន់មួយចំនួនពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទៅវិញខណៈមានគណនីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ Dada Neou បានរៀបរាប់ថា «កាលពីឆ្នាំ ២០១៦ តាមចាំពេលនោះខ្ញុំបាននាំថវិកាតិចតួចជយយគាត់ដែរ ដោយទៅដល់ទីតាំងកន្លែងលោកគ្រូ អេ ភូថង នៅផ្លូវសុកហុក ហើយមានសប្បុរសជនច្រើនបានជួយគាត់ រួមទាំងតារាចម្រៀង ខេមរ សិវីមន្ត។ តាមដឹងចំនួនថរិកាគេជួយពេលនោះច្រើនដោយទិញបានរថយន្តមយយគ្រឿងផងដែរ។ ក្រោយការជួយរបស់គេយើងត្រូវជួយខ្លួនឯងផង។ ឱកាសមិនចេះតែមានទេ បើយើងមិនចេះបង្កើតឱកាស។»

ក្រោយពេលបុរសរូបនេះបានបង្ហោះរួចក៏មានមតិមហាជនមួយចំនួនបានចូលទៅខំមិនបញ្ចេញមតិក្នុងន័យដដែលដោយគណនីឈ្មោះ Svay Sothea បានលើកឡើងថា «មនុស្សតែគ្មានគំនិត គឺអត់កំណើត» ចំណែកគណនីឈ្មោះ Kim Darith បានបញ្ចេញមតិថា «គាត់លេងល្បែងជល់មាន់ មានក៏មិនសល់ដែរ» រីឯឈ្មោះ ដារ៉ូនរៈ ខ្លាធំ បានលើកឡើងថា «យើងអត់កំណើតខ្លួនឯងឲ្យពីណាជួយ អ្នកណាក៏មានការលំបាកដែរគេជួយរាប់ពាន់ក្បាល និងម៉ឺនហ៊ឺហារជំនាន់មុន ម៉ូតូធំស្រីស្នេហ៍មិនចេះខ្វះទៅណាក៏មានស្រីស្នេហ៍ដែរ។»

យ៉ាងណាមិញជុំវិញការលើកឡើងទាំងនេះក្រោយពីពួកគាត់បានឃើញការបង្ហោះពីភាពលំបាកលំបិនរបស់លោក ជៀស ស្រួច ខណៈដែលកីឡាករប្រដាល់រូបនេះសព្វថ្ងៃធ្លាក់ខ្លួនក្រីក្រ រូបរាងចាប់ផ្តើមស្គមស្គាំងជាងមុន និងមានភរិយាដែលទើបនឹងសម្រាលកូនផងដែរ៕

Advertisement