រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីទិដ្ឋភាព រោងបុណ្យសពរបស់តារាចម្រៀងខេមរៈ ស្រីពៅ កំពុងតែរងចាំសពរបស់នាង ដែលត្រូវបានគេកំពុងតែបញ្ជូន ពីប្រទេសឥណ្ឌាមកស្រុកកំណើតនាង។ រោងបុណ្យនេះត្រូវបានធ្វើឡើងនៅគេហដ្ឋានមួយ ក្បែរវត្តសំរោងអណ្តែង។
នេះជាទិដ្ឋភាពដ៏សោកសង្រេងមួយ ដែលមហាជនដែលបានស្គាល់នាង តាមរយៈសិល្បៈ មានការសោកស្តាយមិនគួរណានាងបានលាចាកលោកទៅ ក្នុងវ័យ២៦ឆ្នាំ ទាំងនៅក្មេងដូច្នេះសោះ ។ នាងត្រូវបានគេនិយាយថា នាងមានជម្ងឺសួត និងក្រលៀនធ្ងន់ធ្ងរ រហូតដល់បញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌា តែនៅមិនអាចជួយបាន នាងក៏ស្លាប់នៅទីនោះតែម្តង ៕