Connect with us

តារាជាតិ

ខ្មែរជួយខ្មែរមែន! លោក ហេង ឡុង និងអ្នកនាង ចន ចាន់លក្ខិណា ឧបត្ថម្ភក្រូចចំនួន ៧០០ផ្លែ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ ៖ ជារឿងមួយដ៏ល្អប្រពៃ និងមានសណ្តានចិត្តបំផុតមួយខណៈពេលដែលប្រទេសជាតិកម្ពុជាកំពុងតែជួបប្រទះនូវវិបត្តទន្ទា្រននៃជំងឺកូវីដ១៩ គេបានឃើញមានអ្នកមានមុខមាត់នៅក្នុងសង្គមមួយចំនួនបានចេញមុខមកចូលរួមចំណែកជាថវិកា រួមទាំងសម្ភារៈផ្សេងៗដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះគេក៏បានឃើញលោក ហេង ឡុង និងអ្នកនាង ចន ចាន់លក្ខិណា ត្រូវបានសមាគមន៍ក្រុមគ្រូពេទ្យសម្តេចតេជោ(TYDA) បានធ្វើការថ្លែងអំណរគុណចំពោះសណ្តានចិត្តដ៏ល្អកម្ររកបានដោយអ្នកពីរបានឧបត្ថម្ភជាក្រូចចំនួន ៧០០ផ្លែ ដើម្បីជូនទៅដល់បងប្អូនដែលគាត់កំពុងតែព្យាបាលជំងឺកូវីដ១៩ ដោយគេបានឃើញនៅលើគណនីផេកឈ្មោះ TYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះយ៉ាងដូច្នេះថា «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)  សូមថ្លែងអំណរគុណដល់៖

១. លោក ហេង ឡុង និងអ្នកនាង ចន ចាន់លក្ខិណា ឧបត្ថម្ភ

  • ក្រូចចំនួន ៧០០ផ្លែ

២. កាហ្វេអាម៉ាហ្សូនសាខា ជា ស៊ីម សាមគ្គីឧបត្ថម្ភ

  • បាយភ្លៅមាន់ចំនួន ៤០០ប្រអប់
  • ភេសជ្ជៈចំនួន ៤០០កែវ

តាមរយៈសមាគមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ រួមទាំងព្រឹត្តិការណ៍២០កុម្ភៈនេះផងដែរ»៕

Advertisement