Connect with us

ព័ត៌មានកីឡា

West Ham លុត Wolves ឡើងមកឈរលេខ ៤

ក្រុមញញួរយក្ស West Ham ធ្វើបានយកឈ្នះក្រុមកញ្ជ្រោងខ្មៅ Wolves ក្នុងលទ្ធផល ៣-២ ឡើងមកឈរលេខ ៤។

កាប្រកួតនេះប្រព្រឹត្តទៅនៅក្នុងវគ្គទី១ ដោយក្រុមញញួរយក្ស West Ham នាំំមុខមុន ៣-០ ពីការរកគ្រាប់បាល់បានដោយ Lingard, Pablo Fornals និង Jarrow Bowen ។ ចំណែកក្រុម Wolves ក៏បានព្យាយាមសម្រុកមកវិញយ៉ាងខ្លាំង ដោយរកបាន២ គ្រាប់មកវិញ ពីថ្វីជើងរបស់កីឡាករ Leander Dendoncker និង Fabio Silva។

ជ័យជំនះ ៣-២ នេះ បានជួយអោយក្រុមញញួរយក្ស West Ham ឡើងមកឈរលេខ ៤ ក្នុងតារាងលីគកំពូលអង់គ្លេស (Premier League) ដោយមាន៥២ពិន្ទុ តាមពីក្រោយដោយតោខៀវ Chelsea មាន ៥១ពិន្ទុ។

Advertisement