Connect with us

តារាជាតិ

អីយ៉ាស់! សឿ សុធារ៉ា ប្រកាសស្វែងរកបុរសចិត្តស្មោះ និងចង់ផ្ញើវាសនាតែលើកម្លោះដើម្បីស្អំបេះដូង!

ភ្នំពេញ ៖ តារាសម្តែងស្រីជើងចាស់អ្នកនាង សឿ សុធារ៉ា ដែលធ្លាប់តែប្រឡូកក្នុងវិស័យសិល្បៈទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេង ថែមទាំងធ្លាប់ទទួលបានប្រជាប្រិយភាពតាមរយៈទេពកោសល្យសម្តែងជាតួអង្គឯកនៅក្នុងខ្សែភាពយន្តខ្មែរកាលពីប៉ុន្មានឆ្នាំកន្លងទៅ ខណៈដែលនាងធ្លាប់បានបាត់មុខពីសិល្បៈមួយរយៈធំក្រោយពេលរៀបការមានគ្រួសារ មានកូនប្រុសស្រីជាមួយនឹងតារាចម្រៀងលោក សាពូន មីដាដា។

ក៏ប៉ុន្តែនាពេលថ្មីៗនេះតារាសម្តែងស្រីខាងលើនេះក៏បានប្រកាសថាខ្លួននឹងវិលចូលមកប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មី និងយល់ព្រមទទួលថតគ្រប់រឿង និងគ្រប់តួអង្គទាំងអស់ឲ្យតែអ្នកដឹកនាំរឿងពេញចិត្ត។ បន្ទាប់ពីប្រកាសថាខ្លួននឹងចូលសម្តែងសារថ្មីនេះផងដែរ ក៏មានលេចលឺពត៌មានមួយចំនួនថា តារាស្រីរូបនេះបានបែកបាក់ជាមួយលោក សាពូន មីដាដា ហើយខណៈដែលនាងបានលុបរូបរបស់ស្វាមីចេញពីគណនីងហ្វេសប៊ុកអស់រលីងផងដែរ។

ទោះបីជាយ៉ាងនេះក្ដី កាលពីពេលថ្មីៗនេះ សឿ សុធារ៉ា បានចេញមុខមកបង្ហោះសារនៅលើបណ្តាញសង្គមដោយលើកឡើងថា «សូមផ្សងប្រាថ្នាបុរសម្នាក់ស្មោះ ហើយត្រង់នឹងខ្ញុំ។ សូមផ្ញើវាសនាលើតែកម្លោះ បើគាត់មិនប្រកាន់អតីតខ្ញុំ»។

យ៉ាងណាមិញបន្ទាប់ពីតារាស្រីរូបនេះប្រកាសដូច្នេះរួចក៏រឹងរិតតែធ្វើឲ្យមហាជនកាន់តែជឿថានាងនិងស្វាមី ប្រហែលជាដើរដល់ផ្លូវបំបែកហើយ បានជានាងហ៊ានសរសេរបែបនេះបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះ៕

Advertisement