Connect with us

ព័ត៌មានកីឡា

Dortmund បរាជ័យក្រោមថ្វីជើង Man City​

ក្រុមមេឃខៀវ Manchester City បានយកឈ្នះ ២-១ ទៅលើ​ Dortmund ក្នុងក្របខ័ណ្ឌ UEFA Champion League ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ។

ការប្រកួតនេះប្រព្រឹត្តទៅយ៉ាងស្វិតស្វាញដោយក្រុមម្ចាស់ផ្ទះ Man City ជាអ្នកបង្កើតឱកាស និងរកគ្រាប់បាល់បានមុននៅនាទី ១៩ ដោយខ្សែបម្រើ Kevin de Bruyne។

កាប្រកួតនេះអូសបន្លាយរហូតដល់នាទី៨៥ ទើប កីឡាករ Reus សុតតាមស្មើមកវិញអោយក្រុម Dortmund តាមបាន ១-១។ ក៍ប៉ុន្តែរៀបនឹងចប់ការប្រកួតទៅហើយ ពោលគឺនៅនាទី ៩០ កីឡាករ Foden បានរកបានគ្រាប់ជ័យជំនះអោយក្រុម Manchester City។

ក្រុម Dortmund រកបានមួយគ្រាប់យ៉ាងមានសារៈសំខាន់ក្នុងជើងទី ១នេះ ដើម្បីប្រើប្រាស់បន្តនៅជើងទី ២ នៅទឹកដីរបស់ខ្លួនវិញម្តង។ ដោយការប្រកួតជើងទី ២ និងធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ខាងមុខនេះ។

Advertisement