Connect with us

តារាជាតិ

ក្តៅៗ អ្នកនិពន្ធរឿង “នេសាទក្រពើ” ត្រូវចូលសម្រាកនៅមន្ទីរពេទ្យព្រោះរកឃើញកូវីដ១៩

ភ្នំពេញ៖ នេះបើយោងតាមព័ត៌មាន ដែល Komsan ទើបបានទទួលនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ គឺលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ក្រោយរកឃើញថាវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

គួរបញ្ជាក់ផងដែរថា លោក ម៉ៅ អាយុទ្ធ មានអាយុ ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពិតបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យរុស្សី ។ លោក គឺជាអ្នកនិពន្ធរឿង “នេសាទក្រពើ” កាលពីអំឡុងឆ្នាំ២០០៣ និងរឿង “ហ្លួងព្រះស្តេចកន” កាលពីឆ្នាំ២០១៦៕

Advertisement