Connect with us

តារាជាតិ

អបអរសាទរ! សួស វីហ្សា ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ និងបានវិលត្រឡប់ទៅផ្ទះវិញនាថ្ងៃនេះ

ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា ដែលបានបញ្ជាក់ថានាងបានវិជ្ជមានជាមួយនឹងវីរុសកូវីដ១៩កាលពីកន្លះខែមុនក្រោយពេលដែលនាងបានធ្វើតេស្តលើកទីបីទើបរកឃើញថាលទ្ធផលទទួលបានគឺវិជ្ជមាន។

យ៉ាងណាមិញនាថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ នេះអ្នកនាង សួស វីហ្សា បញ្ជាក់ថាខ្លួនបានជាសះស្បើយពីជំងឺកូវីដ១៩នេះហើយ ដោយនាងថែមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា «សូមគោរពលោកតាលោកយាយអុំពូមីង ខ្ញុំមានដំណឹងល្អ។ថ្ងៃនេះខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19 ហេីយ  ក្រុមគ្រូពេទ្យបានអនុញ្ញាតអោយខ្ញុំចាកចេញពីកន្លែងព្យាបាលនៅសណ្ធាគារ Great Duke ត្រឡប់ទៅផ្ទះវិញហេីយ ប៉ុន្តែសំរាប់ការវិលត្រឡប់ទៅផ្ទះវិញនេះ ក៏ខ្ញុំត្រូវតែបន្តធ្វេីចត្តាឡីសក្ត័ នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន១៤ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី២០ខែមេសា ខ្ញុំត្រូវទៅមន្ទីពេទ្យដេីម្បីយកសំណាកជាលេីកចុងក្រោយដេីម្បីអោយកាន់តែច្បាស់ថាខ្ញុំពិតជាបានជាសះស្បេីយពីជំងឺCOVID-19 100%ពិតប្រាកដមែន។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

រយៈពេល១៧ថ្ងៃគត់ដែលខ្ញុំបានមកសំរាកព្យាបាលជំងឺCOVID-19នាងខ្ញុំសូមគោរពថ្លែងអំណរគុណអស់ពីចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់គ្រប់ស្ថាបណ័គ្រប់ផ្នែកដែលលោកបានយកចិត្តទុកដាក់មេីលថែគ្រប់អ្នកជំងឺទាំងអស់ នឹងបានបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះចេញពីបេះដូង។
សូមលោកគ្រូអ្នកគ្រូពេទ្យទាំងអស់មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា នឹងបន្តជួយស្រោចស្រង់ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺបន្តទៀតដេីម្បីអោយពួកអាចគាត់រស់រានមានជីវិតបានទៅជួបក្រុមគ្រួសាររបស់ពួកគាត់វិញ គុណូប្បការៈរបស់លោកគ្រូអ្នកគ្រូពេទ្យយេីងខ្ញុំនឹងចងចាំដឹងគុណអស់មួយជីវិត។

ចំណែកឯលទ្ធផលយកសំណាកលេីកទី២របស់អ្នកផ្ទះខ្ញុំ កូនខ្ញុំ គឺអវិជ្ជមានទាំងអស់ ហេីយការយកសំណាកជាលេីកទី៤របស់ប្តីខ្ញុំក៏អវិជ្ជមានដែរ ហេីយពេលនេះខ្ញុំក៏អវិជ្ជមាន២ដងដែរ ចឹងខ្ញុំអាចទៅផ្ទះបានហេីយ»៕

Advertisement