Connect with us

ព័ត៌មានជាតិ

រកឃើញបុគ្គលិករោងចក្រ ម៉េង អៀង ម្នាក់មានវិជ្ជមានកូវីដ១៩

ភ្នំពេញ៖ នេះបើយោងតាមប្រភពពីសាលាខណ្ឌទួលគោក បានអោយដឹងថានៅវេលាម៉ោង២០:៥៦នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយក អ្នកជំងឺ០១នាក់ ភេទស្រី នៅចំណុចផ្ទះលេខ១០A ផ្លូវ៥២៨ ភូមិ៧ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

អ្នកជំងឺឈ្មោគឹម ផាន់ណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀង ស្នាក់នៅទីតាំងខាងលើ។ ចំពោះទីតាំង គណៈបញ្ជាការឯក សម្រេចអោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទីតាំងរងចាំក្រុមសុខាភិបាលចុះមកយកសំណាក៕

Advertisement