Connect with us

ព័ត៌មានជាតិ

Top News: ទាំងយប់! រកឃើញកម្មករនៅក្នុងរោងចក្រ “ឌីន ហាន” ជិត ៥០នាក់បានឆ្លងកូវីដ១៩

ភ្នំពេញ៖​ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅយប់ម៉ោង៩ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះអោយដឹងថា បានរកឃើញកម្មករនៅក្នុងរោងចក្រ “ឌីន ហាន” ជិត ៥០នាក់បានឆ្លងកូវីដ១៩។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

រោងចក្រខាងលើមានទីតាំងនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះកម្មករសរុប នៅក្នុងរោងចក្រ គឺមានប្រមាណ ២៥៦២នាក់។

ក្នុងនោះលោក ឃួង ស្រេង បានអំពាវនាវដល់កម្មករ-កម្មការនីដែលធ្វើការនៅក្នុងរោងចក្រខាងលើ ត្រូវតែមកធ្វើតេស្តជាបន្ទាន់នៅយប់នេះ និងស្អែកជាកំហិត បើមិនដូច្នេះទេនឹងមិនអនុញ្ញាតអោយចូលធ្វើការនោះឡើយ៕

Advertisement