Connect with us

ព័ត៌មានជាតិ

7 Eleven មកបើកនៅភ្នំពេញ ជំហានដំបូងនេះគឺមាន​ ២ទីតាំងផ្សេងគ្នា ​

7-Eleven ដែលជាស្លាកយីហោហាងទំនិញ ដ៏ធំលើពិភពលោក នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះ ខណៈដែលពេលនេះ ទីតាំងរបស់វាត្រូវបានព័ទ្ធរបងសាងសង់ហើយ ។

ត្បិតតែអគារហាង 7-Eleven មិនទាន់សាងសង់រួចរាល់ហើយយ៉ាងណាក្ដី ប៉ុន្តែទីតាំងរបស់វាត្រូវបានបង្ហាញនៅលើផែនទីរបស់ Google រួចហើយ ដោយជំហានដំបូងនេះមាន ពីរទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ គឺមានមួយនៅព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិ៥ និងមួយទៀតនៅព្រែកលាភ តាមបណ្ដោយផ្លូវជាតិលេខ ៦ ។

សូមបញ្ជាក់ថា 7-Eleven គឺជាហាងទំនិញដ៏ធំ ដែលមានទីតាំងចំនួន ៧១១០០ នៅទូទាំងពិភពលោក ។ ការិយាល័យកណ្ដាលរបស់ហាងទំនិញយក្សមួយនេះស្ថិតនៅទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុននេះ គឺជាបុត្រសម្ព័នធំ និងមានចំណែក ៧០ភាគរយរបស់ក្រុមហ៊ុន Ito-Yokado នៅជប៉ុន ៕

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News


Advertisement