ក្រុមយក្សនៃលីគកំពូលបារាំង PSG បានយកឈ្នះ Bayern Munich ក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champion League ក្នុងលទ្ធផល ៣-២។
ការប្រកួតចាប់ផ្តើមបានតែ ៣នាទី PSG សុតនាំមុខមុន ដោយថ្វីជើង Mbappe លុះដល់នាទី ២៨ PSG ក៏រកគ្រាប់ទីរបស់ខ្លួន ដោយកីឡាករ Marquinhos។ រៀបនឹងបញ្ចប់វគ្គទី ១ នាទី ៣៧ អតីតខ្សែប្រយុទ្ធ PSG កីឡាករ Choupo-Moting ក៍សុតបានមួយគ្រាប់មកវិញ។
ឈានដល់វគ្គទី ២ នាទី ៦០ ខ្សែបម្រើវ័យចំណាស់ Muller សុតតាមស្មើ ២-២។ ក្រោយមកបាន ៨ នាទី ពោលគឺនៅនាទី ៦៨ Mbappe ដដែលបានរកគ្រាប់ទី ៣ អោយ PSG ឈ្នះ Bayern Munich ៣-២។
ជ័យជំនះក្រៅដីនេះធ្វើអោយ PSG មានសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្តទៀត ដោយការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅក្នុងទឹកដីបារាំងរបស់ PSG វិញម្តង នៅថ្ងៃទី ១៤ ខែមេសា សប្តាហ៍ក្រោយ៕